Loader

About Us

ការពិនិត្យសុខភាពមានសារៈសំខាន់សំរាប់រុករកជំងឺអោយបានទាន់ពេល។ ្េរបៀបរបបរស់នៅ និងភាពតានតឹងនៃការរស់នៅបែបទំនើប ឬប្រវត្ដិសុខភាពគ្រួសារអាចមានការប៉ះពាល់ដល់សុខភាពរបស់អ្នក បណ្ដាលអោយអ្នកប្រឈមនឹងជំងឺដែលជាឃាតករមិនបពោ្ជញសូរដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺមហារីក។ ដូចេ្នះ ការពិនិត្យសុខភាពមានសារៈសំខាន់ណាស់ ព្រោះថាវាការរុករកជំងឺ និងដោះស្រាយហានិភ័យដែលមិនមានបង្ហាញនូវរោគសញ្ញាបំរាមមុននោះឡើយ។

ជាមួយនឹងការយកចិត្ដទុកដាក់ផ្ទាល់ពីក្រុមអ្នកថែទាំសុខភាពជំនាញ យើងខ្ញុំមានបំណងក្នុងការពង្រឹងសុខភាពរបស់លោកអ្នក ហើងជួយអោយលោកអ្នកមានការយល់ដឹង និងគ្រប់គ្រងស្ថានភាពសុខភាពរបស់លោកអ្នកអោយបានកាន់តែប្រសើរឡើង។ សេវាពិនិត្យសុខភាពរបស់យើងខ្ញុំបានត្រូវរៀបចំឡើងទៅតាមតំរូវការរបស់បុគ្គលនិមួយៗ ក៍ដូចជាបុគ្គលិកមកពីក្រុមហ៊ុននានាផងដែរ។

ថែទាំសុខភាពរបស់លោកអ្នកតាមរយៈការពិនិត្យសុខភាពជាប្រចាំដើម្បីរុករកអោយបានទាន់ពេល អនុញ្ញាតអោយមានការធើ្វរោគវិនិច្ឆ័យ ការគ្រប់គ្រង និងការព្យាបាលជំងឺអោយបានជាសះស្បើយផងដែរ។ នៅពេលដែលមានការប្រុងប្រយ័ត្ន និងការថែទាំអ្វីៗទាំងអស់ហើយនោះ សុខុមាលភាពរបស់លោកអ្នកនឹងមានភាពប្រសើរឡើង ដែលនាំអោយជីវិតប្រចាំថ្ងៃប្រសើរជាមុន និងមានពេលវេលាគ្រប់គ្រាន់ក្នុងការសំរេចនូវសេចក្ដីប្រាថ្នា។ 

របាយការណ៍វេជ្ជសាស្ដ្រលំអិតដែលរៀបចំឡើងសំរាប់បុគ្គលនិមួយៗនឹងត្រូវបានផ្ដល់ជូនលោកអ្នក និងមានការពិនិត្យនៅពេលប្រឹក្សាយោបល់ជាឯកជនជាមួយវេជ្ជបណ្ឌិតរបស់លោកអ្នក គាត់នឹងពន្យល់ ហើយផ្ដល់យោបល់ដែលសមស្របបំផុតជូនដល់លោកអ្នក។