Loader

ការរៀបចំមុនពេលពិនិត្យសុខភាព

  • preparation-iconលោកអ្នកត្រូវអត់ចំណីអាហារយ៉ាងតិច ៨ ម៉េាង។ សូមកុំទទួលទានអាហារនៅយប់ មុនថ្ងៃណាត់ជួបរបស់លោកអ្នក។ សូមទទួលទានត្រឹមតែទឹកធម្មតាបានហើយ។

  • សូមពន្យារការញុាំថ្នាំនៅពេលព្រឹករបស់លោកអ្នក រហូតដល់ការបូមឈាមត្រូវបានបពា្ចប់រួចរាល់។

  • សំរាប់ស្ដ្រី ការពិនិត្យរកជំងឺមហារីកមាត់ស្បូន (pap smear) ពិនិត្យទឹកនោម និងលាមក ត្រូវធ្វើឡើង ៥ ថ្ងៃ  ក្រោយពេលអស់រដូវចុងក្រោយ។

    ប្រសិនបើអ្នកមានរដូវនៅថ្ងៃកំណត់ណាត់ជួប សូមផ្ដល់ដំណឹងទៅគិលានុបដ្ឋានិការពេលដែលមកដល់។ អ្នកនឹង មិនអាចធ្វើតេស្ដទឹកនោម លាមក និងការពិនិត្យមាត់ស្បូនឡើយ ព្រោះឈាមដែលមាននៅក្នុងការធ្វើតេស្ដទាំងនេះ នឹងបង្កអោយលទ្ធផលនៃការពិនិត្យមានភាពមិនច្បាស់លាស់។ ការពិនិត្យមាត់ស្បូនអាចធ្វើឡើងនៅថ្ងៃដែលមកស្ដាប់ លទ្ធផលជាមួយវេជ្ជបណ្ឌិត។ 

  • ការតមអាហារគឺមានភាពចាំបាច់សំរាប់អ្នកជំងឺដែលនឹងទទួលការថតអេកូសាស្ដ្រពោះ។ ក្នុងពេលធ្វើតេស្ដ លោកអ្នក អាចមានអារម្មណ៍មិនស្រួលតិចតួច និងអាចមានអារម្មណ៍ថា ជែល (gel) លាប ដើម្បីធ្វើតេស្ដនេះត្រជាក់ និងសើម។

  • មុននឹងទទួលការថតអេកូសាស្ដ្រពិនិត្យល្អាងត្រគាក លោកអ្នកចាំបាច់ត្រូវទទួលទានទឹកបីទៅបួនកែវ។ ចូរកុំបត់ជើងតូចសំរាប់រយៈពេលប្រហែលមួយម៉េាងមុនពេលថត។ នៅពេលដែលផ្លោកនោមពេញ វាបង្កើតបានជាផ្លូវមួយដ៏ស័ក្ដិសមដែលហៅថា ច្រកអាកូស្ទិក (acouticwindow) សំរាប់រលកអ៊ុលត្រាសោន។

  • សូមកុំលាបឡេបំបាត់ខ្លិន ទឹកអប់ ម្សៅ ឬក្រែម នៅក្រោមដៃ ឬទ្រូងរបស់អ្នក ព្រោះវាអាចប៉ះពាល់ទៅដល់គុណភាព នៃការថតឆុ្លះមើលសុដន់។

  • ប្រសិនបើលោកអ្នកត្រូវការធ្វើតេស្ដដោយរត់លើម៉ាសីុន សូមយកតាមខ្លួននូវសំលៀកបំពាក់ និងស្បែកជើងសំរាប់ផ្លាស់។ ឱសថដូចជា beta-blockers (ឧ.propranolol ឬ atenolol) គួរផ្អាកទទួលទាន ៣ ថ្ងៃ មុនថ្ងៃធ្វើតេស្ដ។  

In the first of our two-part series on health screening, we tell you what to expect when preparing and choosing your health screening packages.