Loader

អំពីយើង

Ward Facilities មន្ទីរពេទ្យរ៉ាហ្វលស៍គឺជាមន្ទីរពេទ្យមួយដែលមានវេជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកគ្រប់កំរិត និងជាគ្រឹះស្ថាននិម្មិតរូបរបស់ Raffles Medical Group ដែលជាអ្នកផ្តល់សេវាថែទាំសុខភាពឯកជននាំមុខគេនៅក្នុងប្រទេសសិង្ហបុរី និងអាស៊ីអាគ្នេយ៍។

មន្ទីរពេទ្យរ៉ាហ្វលស៍មានទីតាំងនៅកណ្តាលក្រុង ហើយមានចំងាយ 15 នាទីពីអាកាសយានដ្ឋានអន្តរជាតិ Changi ។ មន្ទីរពេទ្យរ៉ាហ្វលស៍មានផ្តល់ជូនសេវាកម្មឯកទេស ការថែទាំវេជ្ជសាស្រ្តជំនាញ និងការធ្វើរោគវិនិច្ឆ័យដ៍ធំទូលាយជាង 35 ឯកទេស ដោយមានមជ្ឈមណ្ឌលឯកទេសចំនួន21 ដើម្បីបំពេញតាមតំរូវការវេជ្ជសាស្រ្តដូចជា ឯកទេសផ្នែកសម្ភព និងរោគស្រ្តី បេះដូង មហារីក និងឆ្អឹង។

មន្ទីរពេទ្យរ៉ាហ្វលស៍មានផ្តល់ជូននូវសេវាកម្មសង្គ្រោះបន្ទាន់ 24 ម៉ោង វេជ្ជសាស្រ្តទូទៅ និងមជ្ឈមណ្ឌលឯកទេស ដែលផ្តល់ជូននូវសេវាកម្មព្យាបាលអ្នកជំងឺដោយមានបំពាក់សម្ភារៈបរិក្ខាពេទ្យ និងសំរាប់ការវះកាត់ដែលរួមមាន បន្ទប់វះកាត់រយៈពេលខ្លី បន្ទប់សំរាលកូន បន្ទប់វះកាត់ បន្ទប់ថែរក្សាជាពិសេស (ICU) បន្ទប់ថែរក្សាជាពិសេសសំរាប់ទារក ទន្តពេទ្យ សេវាកម្មពិនិត្យ-  ថតដោយកាំរស្មី បន្ទប់ពិសោធន៍​ ឱសថស្ថាន អាហារសាស្រ្ត និងសេវាកម្មបុននីតិសម្បទា។

ភ្ជាប់ជាមួយនឹងការគោរពនូវគំរូអនុវត្តន៍ជាក្រុម មន្ទីរពេទ្យរ៉ាហ្វលស៍ផ្តល់ជូនការថែទាំចំរុះក្រោមកិច្ចសហការពហុជំនាញពីក្រុមគ្រូពេទ្យឯកទេស ដើម្បីឲ្យអ្នកជំងឺទទួលបានការព្យាបាលថែទាំយ៉ាងយកចិត្តទុកដាក់។ ក្រោមការប្តេជ្ញាផ្តល់ជូននូវគុណភាពល្អបំផុតនេះ អ្នកជំងឺអាចមានជំនឿចិត្តពីសេវាវេជ្ជសាស្រ្តចំរុះដោយមានការពិនិត្យផ្ទៀងផ្ទាត់ត្រឹមត្រូវតាមលក្ខណៈវេជ្ជសាស្រ្តយ៉ាងពិតប្រាកដ។

បន្ទប់អ្នកជំងឺនៅមន្ទីរពេទ្យរ៉ាហ្វលស៍មានគ្រឿងបំពាក់ទៅតាមស្តង់ដាសណ្ឋាគារលំដាប់ផ្កាយប្រាំ ដោយមានការរៀបចំឡើងជាស្វីត បន្ទប់គ្រែមួយ បន្ទប់រួមសំរាប់អ្នកជំងឺ2នាក់ 4នាក់ និង6នាក់ ដែលអ្នកជំងឺអាចជ្រើសរើសបានតាមការពេញចិត្ត។

ដោយមានភាពស្និតស្នាល និងកក់ក្តៅ មន្ទីរពេទ្យរ៉ាហ្វលស៍គឺជាកន្លែងស្នាក់នៅសម្រាប់ការព្យាបាលដែលល្អបំផុតហើយប្រកបដោយផាសុខភាព។