Loader

សេវាកម្មទូទាត់ចំណាយផ្ទាល់

Q
តើនៅមន្ទីរពេទ្យរ៉ាហ្វលស៍មានការរៀបចំទូទាត់ចំណាយផ្ទាល់ជាមួយក្រុមហ៊ុនធានារ៉ាប់រងទេ?
A
មាន។ ការរៀបចំទូទាត់ចំណាយផ្ទាល់មានសំរាប់សមាជិករបស់ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនដឹកបពា្ជូនអ្នកជំងឺដែលមានកិច្ចសន្យាជាមួយយើងខ្ញុំ។

Q
តើអ្វីទៅគឺជាការរៀបចំទូទាត់ចំណាយផ្ទាល់?
A
នៅមន្ទីរពេទ្យរ៉ាហ្វលស៍ យើងបានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនដឹកបពា្ជូនអ្នកជំងឺ ធំៗជាច្រើន ដើម្បីបង្កើតកិច្ចព្រងព្រាងសំរាប់ការរៀបចំទូទាត់ចំណាយផ្ទាល់ ដែលផ្ដល់ផលប្រយោជន៍ ដល់អ្នកជំងឺរបស់យើង។ នៅក្នុងកិច្ចព្រងព្រាង សំរាប់ការរៀបចំទូទាត់ចំណាយផ្ទាល់ មន្ទីរពេទ្យរ៉ាហ្វលស៍ នឹងទូទាត់ផ្ទាល់នៃការចំណាយរបស់អ្នកជំងឺ ដែលមានសិទ្ធិគ្រប់គ្រាន់ ទាំងស្នាក់នៅ និងមិនស្នាក់នៅក្នុងមន្ទីរពេទ្យ ជាមួយនឹងក្រុមហ៊ុនដែលជាដៃគូរបស់យើង។

Q
តើក្រុមហ៊ុនណាខ្លះមានការរៀបចំទូទាត់ចំណាយផ្ទាល់ជាមួយមន្ទីរពេទ្យរ៉ាហ្វលស៍?
A
ក្រុមហ៊ុនមួយចំនួន ដែលមាននៅក្នុងតារាងខាងក្រោមគឺជាដៃគូសហការរបស់យើងខ្ញុំ។

Q
តើខ្ញុំគួរធ្វើដូចមេ្ដចមុនពេលធ្វើការណាត់ជួប?
A
ក្រុមហ៊ុនធានារ៉ាប់រងនិមួយៗមានលក្ខ័ណសំណង និងតំរូវការខុសៗគ្នា។ ដូចេ្នះហើយ វាមានសារៈ សំខាន់ណាស់ដែលលោកអ្នកគួរតែសាកសួរទៅក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកៈ
  • តើមន្ទីរពេទ្យរ៉ាហ្វលស៍មាននៅក្នុងបណ្ដាញក្រុមហ៊ុនធានារ៉ាប់រងលោកអ្នកដែររឺទេ
  • តើអ្វីទៅជាសិទ្ធិ និងដែនកំណត់របស់លោកអ្នក
  • តើសេវាកម្មណាខ្លះដែលត្រូវសុំការអនុញ្ញាតិជាមុន
Q
តើខ្ញុំគួរធ្វើអ្វីខ្លះមុនពេលចូលសំរាកក្នុងមន្ទីរពេទ្យ?
A
លោកអ្នកគួរទំនាក់ទំនងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងដើម្បីសុំការអនុញ្ញាតិជាមុនសំរាប់សេវាកមមួយចំនួន។ លោកអ្នកអាចទទួលការរៀបចំទូទាត់ចំណាយផ្ទាល់ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងអ្នកផ្ដល់ ជូនលិខិតធានាសំរាប់ការចូលសំរាកក្នុងមន្ទីរពេទ្យ ហើយមន្ទីរពេទ្យរ៉ាហ្វលស៍មាននៅក្នុងបណ្ដាញ ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នក។

Q
តើអ្វីទៅជាដំណើរការធម្មតានៃការវះកាត់ដែលបានជ្រើសរើសក្រោមការរៀបចំទូទាត់ចំណាយផ្ទាល់?
A
A: មុនការវះកាត់ សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ដើម្បី
  • ពិនិត្យថាតើមន្ទីរពេទ្យរ៉ាហ្វលស៍មាននៅក្នុងបណ្ដាញក្រុមហ៊ុនធានារ៉ាប់រងលោកអ្នកដែររឺទេ
  • បពា្ជាក់ថាតើសេវាកមណាខ្លះដែលត្រូវសុំការអនុញ្ញាតិជាមុន
  • ស្នើរសុំលិខិតធានាពីក្រុមហ៊ុនធានារ៉ាប់រងសំរាប់ការចូលសំរាកក្នុងមន្ទីរពេទ្យ
  • យល់ដឹងអំពីសិទ្ធិ និងដែនកំណត់របស់លោកអ្នក

B: សូមយកមកតាមនូវលិខិតដូចខាងក្រោមពេលចូលសំរាកក្នុងមន្ទីរពេទ្យៈ

  • លិខិតធានាពីក្រុមហ៊ុនធានារ៉ាប់រង
  • កាតសមាជិក
  • សំណុំបែបបទសំរាប់ទូទាត់ការចំណាយខាងវេជ្ជសាស្ដ្រ

C: ពេលដែលរៀបចំចូលសំរាកក្នុងមន្ទីរពេទ្យ លោកអ្នកតំរូវអោយ

  • បំពេញនូវផ្នែកខ្លះនៃសំណុំបែបបទសំរាប់ទូទាត់ការចំណាយខាងវេជ្ជសាស្ដ្រ
  • បំពេញបែបបទអនុញ្ញាតិអោយមន្ទីរពេទ្យប្រើប្រាស់កាតឥណទានសំរាប់ទូទាត់ការចំណាយដែលមិន បានគ្របដណ្ដប់ដោយក្រុមហ៊ុនធានារ៉ាប់រង និងការតំរូវអោយបង់បន្ថែមលើចំនួនដែលគ្របដណ្ដប់ ដោយក្រុមហ៊ុនធានារ៉ាប់រង
Q
តើឯកសារអ្វីខ្លះដែលតំរូវអោយមានសំរាប់ការផ្ទៀងផ្ទាត់នៅពេលអ្នកជំងឺមកពិនិត្យព្យាបាល ទាំងស្នាក់នៅ និងមិនស្នាក់នៅក្នុងមន្ទីរពេទ្យ?
A
សូមយកមកតាមនូវលិខិតធានា (ប្រសិនបើមាន) និងកាតសមាជិកសំរាប់ការផ្ទៀងផ្ទាត់.

Q
តើខ្ញុំនឹងត្រូវតំរូវអោយបង់ការចំណាយសំរាប់ការមកពិនិត្យព្យាបាលទាំងស្នាក់នៅ និងមិនស្នាក់នៅក្នុងមន្ទីរពេទ្យទៀតដែររឺទេ??
A
សមាជិករបស់ក្រុមហ៊ុនធានារ៉ាប់រងដែលជាដៃគូទូទាល់ចំណាយផ្ទាល់ និងមានលិខិតធានាដែលមាន សុពលភាព នឹងតំរូវអោយបង់ការចំណាយដែលមិនបានគ្របដណ្ដប់ដោយក្រុមហ៊ុនធានារ៉ាប់រង និងការតំរូវអោយបង់បន្ថែមលើចំនួនដែលគ្របដណ្ដប់ដោយក្រុមហ៊ុនធានារ៉ាប់រង។
Q
តើខ្ញុំគួរធ្វើយ៉ាងណាប្រសិនបើគ្មានលិខិតធានានៅពេលចូលស្នាក់នៅក្នុងមន្ទីរពេទ្យ?
A
មន្ទីរពេទ្យរ៉ាហ្វលស៍នឹងព្យាយាមទំនាក់ទំនងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកដើម្បីជួយ ស្នើរសុំលិខិតធានាជំនួសលោកអ្នក។ ប្រសិនបើការស្នើរសុំមិនបានសំរេចក្នុងរយៈពេល២៤ម៉េាង លោកអ្នកនឹងត្រូវទាមទារអោយទូទាត់ការចំណាយមុន បន្ទាប់មកទើបទាមទារការចំណាយពីក្រុមហ៊ុន ធានារ៉ាប់រងវិញ។
Q
តើខ្ញុំគួរធ្វើដូចមេ្ដចក្នុងករណីវះកាត់ ឬ ព្យាបាលសង្គ្រោះបន្ទាន់?
A
ក្នុងករណីសង្គ្រោះបន្ទាន់ មន្ទីរពេទ្យរ៉ាហ្វលស៍នឹងជួយទំនាក់ទំនងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង របស់លោកអ្នក។ ប្រសិនបើមិនបានទទួលឯកសារដែលចាំបាច់មុនពេលចេញពីមន្ទីរពេទ្យ លោកអ្នកនឹងតំរូវអោយទូទាត់ការចំណាយមុនពេលចាកចេញ។

Q
ខ្ញុំបានទិញប័ណ្ណធានារ៉ាប់រងសំរាប់ការធ្វើដំណើរ និងសំរាប់សុខភាព។ តើចំណាយសំរាប់ការវះកាត់របស់ ខ្ញុំនឹងត្រូវគ្របដណ្ដប់ដោយប័ណ្ណធានារ៉ាប់រងនេះដែររឺទេ?
A
ព្រោះថាប័ណ្ណធានារ៉ាប់រងសំរាប់ការធ្វើដំណើរ និងសំរាប់សុខភាពមានវិសាលភាពគ្របដណ្ដប់ផេ្សងៗពីគ្នា សូមឆែកពិនិត្យជាមួយក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកដើម្បីបពា្ជាក់អំពីវិសាលភាពគ្របដណ្ដប់ សំរាប់ការចំណាយលើការវះកាត់របស់លោកអ្នក។

Q
ក្រុមហ៊ុនធានារ៉ាប់រងរបស់ខ្ញុំបានបពា្ជាក់ថាចំណាយសំរាប់ការវះកាត់របស់ខ្ញុំនឹងត្រូវគ្របដណ្ដប់ដោយ ប័ណ្ណធានារ៉ាប់រង។ តើខ្ញុំគួរធ្វើឺបែបណានាពេលនេះ?
A
ចំលើយៈ លោកអ្នកគួរទាក់ទងយកលិខិតធានាពីក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នក។ ប្រសិនបើក្រុមហ៊ុនធានា រ៉ាប់រងរបស់លោកអ្នកគឺជាក្រុមហ៊ុនមួយដែលមានការរៀបចំទូទាត់ចំណាយផ្ទាល់ជាមួយមន្ទីរពេទ្យ រ៉ាហ្វលស៍ សូមបង្ហាញលិខិតធានាមុនពេល ឬ នៅពេលរៀបចំចូលសំរាកក្នុងមន្ទីរពេទ្យ។

លោកអ្នកអាចនឹងត្រូវទាមទារអោយបង់ផ្នែកមួយនៃការចំណាយដែលរួមបពា្ចូលតែមិនកំណត់ត្រឹមថាជាការតំរូវអោយបង់បន្ថែមលើចំនួនដែលគ្របដណ្ដប់ដោយក្រុមហ៊ុនធានារ៉ាប់រង ចំនួនដែលនៅសល់ក្រោយ ពីការទូទាត់ដោយក្រុមហ៊ុនធានារ៉ាប់រង និងចំនួនដែលមិនគ្របដណ្ដប់ដោយក្រុមហ៊ុនធានារ៉ាប់រង។ ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកមិនទាន់មានការរៀបចំទូទាត់ចំណាយផ្ទាល់ជាមួយ មន្ទីរពេទ្យរ៉ាហ្វលស៍ ការរៀបចំទូទាត់នឹងមើលទៅតាមករណីនិមួយៗនៅពេលទទួលបានលិខិតធានា។ លោកអ្នកអាចនឹងត្រូវទាមទារអោយបង់ការចំណាយសំរាប់ការវះកាត់មុន បន្ទាប់មកទើបទាមទារ ពីក្រុមហ៊ុនធានារ៉ាប់រងវិញ។


Q
ប្រសិនបើខ្ញុំមានចំងល់អំពីសេវាធានារ៉ាប់រងនៅបរទេស តើខ្ញុំអាចសាកសួរព័ត៌មានបន្ថែមពីកន្លែងណា?
A
លោកអ្នកអាចផេ£ីរសំណួរជាអ៊ីម៉ែលមកកាន insurance@raffleshospital.com