Loader

International Patient Services

International Patient Servicesមន្ទីរពេទ្យរ៉ាហ្វលស៍ទទួលបាននូវកិតិ្ដនាមជាគោលដៅជំរើសសំរាប់អ្នកជំងឺអន្ដរជាតិ។ ច្រើនជាង 35% នៃអ្នកជំងឺរបស់មន្ទីរពេទ្យរ៉ាហ្វលស៍ជាជនបរទេស ដែលមានជាតិសាស្ដ្រមកពីបណ្ដាប្រទេសប្រមាណជាង100។ មន្ទីរពេទ្យរ៉ាហ្វលស៍មានទីតាំងស្ថិតនៅចំកណ្ដាលប្រទេសសិង្ហបុរី និងជាមន្ទីរពេទ្យឯកជនមួយដែលផ្ដល់សេវាគ្រប់ជំនាញយ៉ាងពេញលេញ រួមជាមួយនឹងបចេ្ចកវិទ្យាវេជ្ជសាស្ដ្រដ៍ទំនើប។ មន្ទីរពេទ្យរ៉ាហ្វលស៍បានសំដៅទៅរកការរក្សាទុកនូវភាពនាំមុខគេក្នុងវិស័យថែទាំសុខភាពប្រចាំតំបន់ ដោយផ្ដល់ជូននិតិវិធីសំរាប់ការព្យាបាលដែលមានផលលំបាកដូចជា ការអនុវត្ដន៍ទំរង់ការដែលទាក់ទងជាមួយសរសៃប្រសាទ ការព្យាបាលជំងឺមហារីកអោយចំគោលដៅ និងការវះកាត់បេះដូង វះកាត់ឆ្អឹង និងការព្យាបាលអសមត្ថភាពបង្កកំណើត។

ក្រុមគំរូអនុវត្ដន៍ ​(Group Practice) នៃមន្ទីរពេទ្យរ៉ាហ្វលស៍អនុញ្ញាតអោយអ្នកជំនាញវេជ្ជសាស្ដ្រយើងខ្ញុំ ផ្ដល់ជូននូវការថែទាំជាក្រុមដែលមានសារៈសំខាន់សំរាប់អ្នកជំងឺដែលមានបញ្ហាសុខភាពច្រើនប្រភេទ និងតំរូវអោយមានការថែទាំពីគ្រូពេទ្យច្រើនជាងមួយនាក់។ ក្រោមកិច្ចសហការជាក្រុម គ្រូពេទ្យជំនាញអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺបានយ៉ាងមានប្រសិទ្ធភាព ហើយក្នុងពេលតែមួយរក្សាការចំណាយអោយនៅទាបបំផុត ដោយមិនមានការពិគ្រោះយោបល់ ឬធ្វើការពិនិត្យឡើងវិញនូវអ្វីដែលមិនចាំបាច់។

ដោយដឹងពីអារម្មណ៍របស់អ្នកជំងឺដែលមកដល់ទឹកដីប្រទេសក្រៅ មន្ទីរពេទ្យរ៉ាហ្វលស៍បានបង្កើតមជ្ឈមណ្ឌលអ្នកជំងឺអន្ដរជាតិ ​(Raffles IPC) ដើម្បីផ្ដល់ជូននូវការយកចិត្ដទុកដាក់ និងការថែទាំផ្ទាល់ខ្លួនដល់អ្នកជំងឺទៅតាមតម្រូវការទាំងឡាយក្នុងកំឡុងពេលស្នាក់នៅក្នុងមន្ទីរពេទ្យ។
Greet patient at airport សេវាកម្មរបស់យើងខ្ញុំរួមមាន៖

  • សេវាផ្តល់ព័ត៌មានសំរាប់ចំងល់ផ្សេងៗ និងការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ
  • សេវាកម្មបកប្រែដោយឥតគិតថ្លៃ
  • ការរៀបចំទៅទទួលនៅអាកាសយាន្តដ្ឋាន និងការបញ្ជូនមកកាន់មន្ទីរពេទ្យ
  • ជួយរៀបចំការស្នាក់នៅក្នុងប្រទេសសិង្ហបុរី
  • ការសុំ និងពន្យារទិដ្ឋាការ
  • ការរៀបចំបញ្ជូនអ្នកជំងឺតាមយន្តហោះសង្រ្គោះបន្ទាន់ និងមាតុភូមិនិវត្ត
  • គំរោងការធ្វើដំណើរ និងព័ត៌មានសំរាប់អ្នកធ្វើដំណើរ
  • សេវាកម្មផ្នែករដ្ឋាបាលនានា
  • សេវាកម្មជួយជញ្ជូនឥវ៉ាន់ភ្ញៀវ

Globeការិយាល័យតំណាងក្នុងប្រទេសកម្ពុជារបស់យើងខ្ញុំក៍អាចជួយសំរួល និងរៀបចំការធ្វើដំណើរសំរាប់អ្នកជំងឺផងដែរ។

សូមទំនាក់ទំនងផ្ទាល់មកកាន់បុគ្គលិកនិយាយភាសារខ្មែរប្រចាំនៅមន្ទីរពេទ្យរ៉ាហ្វលស៍

លេខ: +65 6311 2213 / +65 6311 2207

អ៊ីម៉ែលៈ
leng_khov@rafflesmedical.com
socheata_ung@rafflesmedical.com